ខ្ញុំថាដាក់តែថតចម្លងតាមខ្លួនបានហើយ! Trackback
បើ
យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថ្ងៃទី១
ខែឧសភានេះ
នគរបាលចរាចរណ៍នឹងចាប់ផ្ដើមផាកពិន័យអ្នកបើកបរយានយន្តដែលមិនដាក់
ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរតាមខ្លួន
ដោយបង់ប្រាក់ពិន័យនៅតាមទីកន្លែងរបស់ប៉ូលិសចំពោះទោចក្រយានយន្ត។
តាមរយៈបទសម្ភាសន៍អ្នកខ្លះយល់ថា ការធ្វើបែបនេះ
នឹងកាន់តែនាំឲ្យស្មុគស្មាញទៅវិញទេ
ប៉ុន្តែខ្លះក៏ថាជាការល្អប្រសើរដែរ
បើសិនជាដាក់កាតកូពីតាមខ្លួនបាន។
យុវជន វិចិត្រ
និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្របាននិយាយថា
“បើឲ្យដាក់តាមខ្លួនអីចឹងវាលំបាកណាស់
ព្រោះឯកសារគ្រប់មុខច្រើនមែនទែន។
ម្យ៉ាងទៀតខ្ញុំទើបគ្រប់អាយុ១៨ឆ្នាំ
មិនទាន់មានប័ណ្ណបើកបរនៅឡើយទេ” ។ យុវជនម្នាក់នេះ
បានបង្ហាញពីក្ដីព្រួយបារម្ភថា “បើចោរប្លន់ យកទាំងកាតគ្រី
មានអីប្ដឹងថារបស់យើង
ហើយបើបាត់បង់ធ្វើឡើងវិញអស់លុយច្រើនណាស់!”។
លើក
ឡើងប្រហាក់ប្រហែលគ្នា យុវជន សុខ ចន្ធី
និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា
ការដាក់តាមខ្លួនបែបនេះវាកាន់តែលំបាកទៅវិញទេ។ “ឧទាហរណ៍
ពេលមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើង គឺវាបាត់ទាំងអស់តែម្ដង
គ្មានសល់អីទេ”។ សុខ ចន្ធី បន្តថា ”វាជាទម្លាប់ទៅហើយ
ដែលយើងមិនដាក់តាមខ្លួន នូវឯកសារទាំងនេះ
ប៉ុន្តែបើប៉ូលិសតម្រូវ
ប្អូនសុខចិត្តកូពីដាក់តាមខ្លួនវិញប្រសើរជាងចាំគេរកអាហ្ស៊ីន
ចាំយកឲ្យគេ។

ផ្ទុយពីអ្នកទាំងពីខាងលើ យុវជន ឃុន ពិសី អតីតនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិយាយថា ” ខ្ញុំគិតថា ល្អប្រសើរទៅវិញទេ ដើម្បីការគ្រប់គ្រងលើមធ្យោបាយយានយន្តបានត្រឹមត្រូវ កាលជាម្ចាស់ទើបប្រើប្រាស់យានយន្តនោះបាន។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្អូនបញ្ចេញក្ដីកង្វល់ខ្លះថា ” បើដាក់តាមខ្លួនទាំងអស់ពិតជា ខ្លាចមានបញ្ហា បាត់ទៅពិបាកធ្វើថ្មីមិនខាន”។ ជាមួយគ្នានេះផងដែរប្អូនបានបង្ហាញសំណូមពរថា ”សូមអនុញ្ញាតឲ្យដាក់ត្រឹមប័ណ្ណកូពីតាមខ្លួនបានហើយ ដើម្បីជៀសវាងការបាត់បង់”។
No comments:
Post a Comment