គន្លឹះថ្មីៗ

បិទ​កម្មវិធី​មិន​ឲ្យ​ដំណើរ​ការ​លើ Windows 7 Trackback

ថ្ងៃ ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​បិទ​កម្មវិធី​​ដែល​អ្នក​មិន​ចង់​ប្រើ/ដំណើរការ ​លើ​Windows 7 របស់​អ្នក។ អ្នក​ប្រើ​ត្រូវ​កំណត់​ឈ្មោះ​កម្មវិធី​ដែល​ចង់​ប្រើ​ឲ្យ​វា​អាច​ដំណើរការ​ បាន​ហើយ​ក្រៅ​ពី​នេះ​កម្មវិធី​ដែល​មិន​បាន​កំណត់​ឈ្មោះ​វា​នឹង​មិន​អាច​ ដំណើរ​ការ​បាន​ឡើយ។ តោះ​ចាប់​ផ្ដើម​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖
ជំហានទី១៖ ចុច​លើ​ប៊ូតុង Start ហើយ​វាយ​ពាក្យ gpedit.msc នៅ​ក្នុង​ប្រអប់​ស្វែង​រក​របស់​ម៉ឺនុយ Start រួច​ចុច Enter។
ជំហានទី២៖ នឹង​បើក​ផ្ទាំង Local Group Policy Editor ឡើង, រួច​ចុច​ត្រង់ User Configuration => Administrative Templates => System ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ Window paneហើយ​រក​មើល Run only specified Windows applications នៅ​ខាង​ស្ដាំ Window pane រួច​ចុច​ពីរ​ដង។
ជំហានទី៣៖ ក្រោយ​មក​នឹង​ឃើញ​ផ្ទាំង​ថ្មី​បើក​ឡើង, កន្លែង​នេះ​ត្រូវ​រើស​យក Enable រួច​ហើយ​ចុច​លើ​ប៊ូតុង Show ដើម្បី​បញ្ចូល​ឈ្មោះ​កម្មវិធី​ដែល​ចង់​ឲ្យ​ប្រើ​បាន។
ជំហានទី៤៖ បន្ទាប់​ពី​បញ្ចូល​ឈ្មោះ​កម្មវិធី​ ដែល​អ្នក​ចង់​កំណត់​ឲ្យ​ដំណើរការ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច។
ជា ​ចុងក្រោយ​កុំព្យូទ័រ​ដែល​បាន​កំណត់​នេះ​នឹង​បើក​បាន​តែ​កម្មវិធី​ដែល​មាន​ ឈ្មោះ​ក្នុង​បញ្ជី​ខាង​លើ​ប៉ុណ្ណោះ។ បើ​អ្នក​ចុច​លើ​កម្មវិធី​ផ្សេង​នោះ​វា​នឹង​បង្ហាញ​សារ error ដូច​រូប​ខាង​ក្រោម៖

 

របៀប​បិទ​ផ្ទាំង​Error​ ​លើ​Windows Trackback

ប្រិយមិត្ត ​ប្រើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែល​បង្ហាញ​ក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖
អ្នក ​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ Sabay នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”។
ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”
ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​បង្ហាញ​ផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។
របៀបមួយ​ផ្សេង​ទៀត
យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter។
ជំហាន​ទី២៖ ក្រោយ ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant” ។
ជំហាន​ទី៣៖ ត្រង់ ​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។
បញ្ជាក់៖ សិទ្ធ​ក្នុង​ការ​បិទ ផ្ទាំង​Erorr ខាង​លើ​បាន លុះ​ត្រា​តែ​ម៉ាស៊ីន​របស់​អ្នក​ជា​Administrator និង​បាន​តែ​លើ​Windows 7 និង​Vista។

បិទ​មិន​ឲ្យ​ friend ណា​ម្នាក់​លើ Facebook ឃើញ Trackback

ប្រិយមិត្ត ​អ្នក​មាន​ Account នៅ​លើ​បណ្ដាញ​ទំនាកទំនងសង្គម​ Facebook ប្រហែល​ជា​មាន​ Friend ច្រើន​ណាស់​ហើយ ហើយ​ Friend នៅ​លើ Facebook ទាំង​នោះ​ខ្លះ​ធ្លាប់​ស្គាល់ ហើយ​ខ្លះ​ទៀត​មិន​ធ្លាប់​ស្គាល់​សោះ។ អីចឹង​ប្រហែល​មាន​ពេល​ខ្លះ​ប្រិយមិត្ត​មិន​ចង់​ឲ្យ​ពួក​គេ​ទាំង​នោះ ​ដឹង​ថា​យើង​កំពុង​បើក (online) ឡើយ។ អញ្ចឹង​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​អំពី​របៀប​បិទ (offline) ដែល​មាន​ដូច​ជំហាន​ខាង​ក្រោម៖
ជំហាន​ទី១៖ ចូល​ទៅ​ប្រអប់ chat friend រួច​ចុច​លើ​ត្រង់ សញ្ញា​ផ្កាយ ដូច​រូប
ជំហាន​ទី២៖ រើស​យក​ Go Offline to… friend ណា​ម្នាក់​ដែល​ចង់​បិទ។
ជំហាន​ទី៣៖ ចង់​បើក​វិញ​ យើង​គ្រាន់​តែ ធ្វើ​តាម​ជំហាន​ខាង​លើ​  តែ​រើស​យក Go Online to… ជា​ការ​ស្រេច។

 

Duplicate File Cleaner កម្មវិធី​លុប​ឈ្មោះ​ឯកសារ​ស្ទួន​ Trackback

ការ ​រក្សា​ទុក​ឯកសារ ពេល​ខ្លះ​មាន​ការ​ចម្លង​ឈ្មោះ​និង​ប្រភេទ​ឯកសារ​ដដែលៗ ហើយ​គិត​ថា​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​សិន​ជា​ទុក​ឯកសារ​ដដែល​ជាន់​គ្នា​ច្រើន​វា​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ អ្នក​ប្រើប្រាស់។ ប្រាកដ​ណាស់​វា​នឹង​ប៉ះ​ពាល់ ដល់​ល្បឿន​ដំណើរការ​ដោយ​ធ្វើ​ឲ្យ​មាន​ល្បឿន​យឺត ព្រោះ​នៅ​ពេល​បើក​ចូល​ទីតាំង​ទៅ​យក​ឯកសារ​មក​ប្រើ​នោះ កុំព្យូទ័រ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​ឯកសារ​នោះ ហើយ​ចំណុច​សំខាន់​ជាង​នេះ គឺ​ធ្វើ​ឲ្យ​ខាត​ទំហំ Space ឥត​ប្រយោជន៍។
ទំព័រ ​នេះ Sabay សូម​បង្ហាញ​កម្មវិធី​មួយ​ប្រភេទ​ដែល​មាន​ជំនាញ​ក្នុង​ការ​រុករក​ឯកសារ​ទាំង​ ឡាយ​ដែល​មាន​ឈ្មោះ​ស្ទួន​គ្នា​នោះ​គឺ Duplicate File Cleaner ដែល​មាន៖

- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធ​ប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់​ស្វែងរក​និង​លុប​ឯកសារ​ដែល​មាន​ឈ្មោះ​ដូច​គ្នា
សូម​តាម​ដាន​ជំហាន​ខាង​ក្រោម និង​អនុវត្ត​ទាំង​អស់​គ្នា៖
- ជា​ដំបូង​សូម​ទាញ​យក​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ duplicate_file_cleaner
- បន្ទាប់​ពី​ទាញ​យក​រួច សូម​ធ្វើ​ការ​ដំឡើង​ដោយ​ទៅ​រក​ឯកសារ​ដែល​បាន​ទាញ​យក​            រួច​ចុច​ពីរ​ដង​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Next → ធីក​លើ​ឃ្លា I accept the agreement រួច​ចុច Next → Next → Next → Install → Finish
- បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង registration នឹង​បង្ហាញ​ឡើង​មក ត្រង់​នេះ​សូម​ចុច​លើ​ប៊ូតុង “Enter Code” ដើម្បី​រើស​យក serial ណា​មួយ​ដូច​ខាង​ក្រោម​ទៅ​បំពេញ​នៅ​ត្រង់​ប្រអប់ Serial Number៖
DC-8491-55B8-TQRDHDQUF5
DC-8878-5538-VNFJRDNSU5
DC-7AC3-55B8-YZWGLDSPG5
DC-A173-5548-LNOBFDUFK5
DC-1DC1-55E8-UVLXLDKQI5
DC-3DD9-55D8-EJYSEDHJR5
DC-8ABF-55F8-ANOQPDPYY5
- ដើម្បី​ស្វែងរក​ឯកសារ​ស្ទួន​ឈ្មោះ​គ្នា យើង​ត្រូវ​កំណត់​ទីតាំង Drive ដែល​ចង់ Scan ជា​មុន​សិន ឧទាហរណ៍ scan ទៅ​លើ “drive E” រួច​ចុច​លើ​ប៊ូតុង “Scan Now” ដូច​ខាង​ក្រោម
- ក្រោយ​ពី scan ចប់នឹងបង្ហាញផ្ទាំងដូចខាងក្រោម, ប្រសិនឯកសារដែល​មានឈ្មោះដូចគ្នាវានឹងបង្ហាញនៅក្នុងតារាង។ យើងអាចធីកទៅលើឈ្មោះឯកសារដែលមានរួចហើយ បន្ទាប់មកចុចលើប៊ូតុង Delete បន្ទាប់មកនឹងបង្ហាញផ្ទាំង Delete Confirmation ដើម្បីលុបជាការស្រេច។
ចង់ដឹងថា កម្មវិធីនេះជំនាញក្នុងការស្វែងរកយ៉ាងណានោះ ប្រិយមិត្តអាចសាកល្បងអនុវត្តតាមជំហានដូចខាងលើបាន។

 

របៀប​បិទ Screen Desktop កុំព្យូទ័រ​តាម USB Flash Trackback

តើ ​ប្រិយមិត្ត​ធ្លាប់​ដឹង​ពី​មុន​មក​ទេ​ថា ប្រើ flash អាច​ចាក់​សោ​បិទ desktop កុំព្យូទ័រ​បាន។ ទំព័រ​នេះ sabay សូម​លើក​យក​គន្លឹះ​ថ្មី​ប្លែក ដែល​អាច​កំណត់​​ screen ​កុំព្យូទ័រ​រលត់​ប្រែ​ទៅ​ជា​ខ្មៅ​ងងឹត ដោយ​គ្រាន់​តែ​ប្រើ USB Flash drive ប៉ុណ្ណោះ។ គឺ​យើង​ត្រូវ​មាន USB flash និង​ត្រូវ​ប្រើ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា “Predator” ដើម្បី​ចម្លង key របស់ flash ចូល​ទៅ​ក្នុង​តារាង​កម្មវិធី​ជា​មុន​សិន។ ក្រោយ​ពី​ដក USB flash drive នោះ screen កុំព្យូទ័រ​នឹង​រលត់​ប្រែ​ទៅ​ជា​ខ្មៅ បើ​ចង់​បង្ហាញ​មក​វិញ​លុះ​ណា​តែ​យើង​ដោត USB flash ដែល​ធ្លាប់​បាន​ចម្លង key ពី​មុន ទើប​អាច​បើក desktop វិញ​បាន។
*ចំណាំៈ ប្រសិន​មិន​មែន usb flash ដែល​បាន​ចម្លង key ទេ នោះ​ក៏​ពុំ​អាច​បើក​បង្ហាញ desktop របស់​ម៉ាស៊ីន​វិញ​ដែរ។
ចង់​ដឹង​មុខងារ Predator ពិសេស​យ៉ាង​ណា​នោះ សូម​តាមដាន​និង​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ដំបូង​ត្រូវ​ដំឡើង​កម្មវិធី Predator ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​មុន​សិន ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ពុំ​ទាន់​មាន អាច​ចុច​ត្រង់​ InstallPredator.zip នេះ​ដើម្បី​ទាញ​យក​ដែល​វា​មាន​ទំហំ 1.7MB បាន​ឥត​គិត​ថ្លៃ។
២. បន្ទាប់​ពី​ទាញ​យក​រួច សូម browse ទៅ​កាន់​កញ្ចប់​ឯកសារ InstallPredator.zip រួច​ពន្លា​ដោយ​ចុច​ខាង​ស្ដាំ mouse រួច​រើស​យក​ពាក្យ Extract to InstallPredator\ (ចំណាំ៖ ត្រូវ​មាន​កម្មវិធី WinRarឬ WinZip)។ រួច​ចូល​ទៅ​ទីតាំង (folder) និង​ធ្វើ​ការ​ដំឡើង​ចូល​ទៅ​ម៉ាស៊ីន ដោយ​ចុច​ពីរ​ដង​លើ InstallPredator.exe រួច​ចុច Next → ធីក​យក​ពាក្យ I Agree ហើយ​ចុច Next → Next → Next និង​ចុង​ក្រោយ​ចុច​ប៊ូតុង close ជា​ការ​ស្រេច។
៣. បន្ទាប់​ពី​ដំឡើង​រួច ផ្ទាំង​សារ​មួយ​នឹង​បង្ហាញ​ឡើង បញ្ជាក់​ឲ្យ​អ្នក​ប្រើ​ដឹង​ថា មុន​ពេល​ប្រើ​កម្មវិធី​នេះ ត្រូវ​កំណត់​លេខ​កូដ​សំងាត់ (password) និង​បង្កើត key ដោយ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ដោត flash ចូល​ទៅ​ម៉ាស៊ីន, រួច​ហើយ​ចុច​លើ​ប៊ូតុង OK ដើម្បី​បន្ត។
៤. ក្រោយ​ពី​បាន​ធ្វើ​តាម​ជំហាន​ខាង​លើ​រួច កម្មវិធី Predator នឹង​បើក​ឡើង​ដោយ​ស្វ័យប្រវត្តិ តែ​ប្រសិន​បើ​មិន​បាន​បើក​ទេ សូម​ទៅ​រក​មើល​ឈ្មោះ​កម្មវិធី Predator ដែល​មាន​នៅ​លើ Desktop។
៥. សូម​ពិនិត្យ​មើល​ថា តើ usb flash របស់​យើង​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ “Create key on Drive” ហើយ​ឬ​នៅ។ បើ​ពុំ​ទាន់​ឃើញបង្ហាញ​ទេ  សូម​ដោត usb flash ឲ្យ​ស្គាល់​ជា​មុន​សិន, បន្ទាប់​មក​ចុច​លើ​ប៊ូតុង Create Key ដើម្បី​បង្កើត key ឲ្យ usb flash ដាក់​បញ្ចូល​ទៅ​ក្នុង​តារាង​ និង​កំណត់​លេខ​កូដ​សំងាត់​ត្រង់​ប្រអប់ New Password រួច​ចុច OK, និង​ចុច OK ម្ដង​ទៀត​នៅ​ពេល​បង្ហាញ​សារ Predator setup complete ដែល​បញ្ជាក់​ប្រាប់​ថា ការ​កំណត់​ត្រឹមត្រូវ​រួចរាល់​អស់​ហើយ។ (ចំណាំៈ កម្មវិធី predator នេះ​ពុំ​ប៉ះពាល់​ដល់​ឯកសារ​ដែល​មាន​នៅ​លើ USB Flash ឡើយ)
ជំហាន ​ចុច​ក្រោយ សូម​ដំណើរការ​កម្មវិធី Predator នេះ​ឡើង​វិញ​ម្ដង​ទៀត។ ឥឡូវ​យើង​អាច​សាកល្បង​ពិសោធ​ដោយ ដក usb flash នេះ​ចេញ​ពី​ម៉ាស៊ីន​ទៅ​មើល៍ តើ​មាន​អ្វី​កើត​ឡើង​ដែរ​ឬ​អត់?

 

ចេះ​ប្រើ​Shortcut លើ​Facebook​ហើយ​ឬ​នៅ? Trackback

វិធី ​សាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​មុខងារ​នានា ដែល​មាន​លើ​Social Network Facebook Sabay សូម​លើក​យក​Broswer ចំនួន​ពីរ​មក​បង្ហាញ​គឺ Chrome និង​Firefox ដើម្បី​ជម្រុញ​ឲ្យ​​មិត្តយុវវ័យ​ទាំង​អស់​ប្រើប្រាស់​Function លើ​Facebook ដែល​លេង​រាល់​ថ្ងៃ​បាន​កាន់​តែ​លឿន និង​រហ័ស​ជាង​មុន ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​​កុំព្យូទ័រ និង​ចំណេញ​ពេលវេលា។ តើ​ការ​ប្រើប្រាស់​Shortcut Key ខុស​គ្នា​យ៉ាង​ម៉េច សូម​ស្វែង​យល់​ទាំង​អស់​គ្នា​ដូច​ខាងក្រោម។
សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ Chrome Browser ៖
Shortcutមុខងារ
Alt+1New Feed
Alt+2To see Profile
Alt+3Pop-Up of Friend Requests
Alt+4Pop-Up of Messages
Alt+5Pop-Up of Notifications
Alt+6Account Setting
Alt+7Privacey Setting
Alt+8To see own Facebook Profile
Alt+9Read latest terms of service agreement
Alt+?Search
Alt+MCreate new Message
ខាង​ក្រោម​ជា​ Shortcut FB សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់ Firefox Browser ៖
Shortcutមុខងារ
Shift+Alt+1New Feed
Shift+Alt+2To see Profile
Shift+Alt+3Pop-Up of Friend Requests
Shift+Alt+4Pop-Up of Messages
Shift+Alt+5Pop-Up of Notifications
Shift+Alt+6Account Setting
Shift+Alt+7Privacy Setting
Shift+Alt+8To see own Facebook Profile
Shift+Alt+9Read latest terms of service agreement
Shift+ Alt+?Search

 

មើល​វីដេអូ​YouTube ក្នុង​ល្បឿន​អ៊ីនធឺណិត​យឺត​បាន​ដូច​​ចាក់​លើ​កុំព្យូទ័រ​ធម្មតា Trackback

មាន ​បញ្ហា​រអាក់រអួល​ក្នុង​ការ​មើល​វីដេអូ​​​ក្នុង YouTube ដែរ​ឬ​ទេ ? ដើម្បី​មើល​វីដេអូ​ក្នុង YouTube បាន​ល្អ ប្រិយមិត្ត​ចាំបាច់​ត្រូវ​មាន​ល្បឿន​អ៊ីនធឺណិត​លឿន ​ប៉ុន្តែ​នៅ​ទំព័រ​នេះ Sabay នឹង​បង្ហាញ​ពី​របៀប​មួយ អាច​ឲ្យ​ប្រិយមិត្ត​មើល​វីដេអូ​ក្នុង YouTube បាន​ទោះ​មាន​ល្បឿន​អ៊ីនធឺណិត​មិន​សូវ​លឿន​ក៏​ដោយ។
ចូល ​ទៅ​កាន់​គេហទំព័រ YouTube ដើម្បី​រក​វីដេអូ​មួយ​ណា​ដែល​អ្នក​ចង់​មើល បន្ទាប់​មក​ចុច Mous ខាង​ស្ដាំ​លើ Link របស់​វីដេអូ​នោះ ហើយ​យក​ពាក្យ​ Copy Link Location ដើម្បី​ចម្លង​យក​អាសយដ្ឋាន​របស់​វីដេអូ​ដែល​អ្នក​ចង់​មើល។
ដើម្បី​ជំនួយ​ការ​មើល​វីដេអូ​ YouTube ឲ្យ​កាន់​តែ​ប្រសើរ​ ប្រិយមិត្ត​ត្រូវ​ដំឡើង​កម្មវិធី VLC Media Player ។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។
បន្ទាប់ ​ពី​បាន​ដំឡើង​រួច​ហើយ បើក​កម្មវិធី​នោះ បន្ទាប់​មក​ចុច Ctrl+V អ្នក​នឹង​បាន​ឃើញ​ដូច​រួប​ខាង​ក្រោម​នេះ។ ចុច​លើ​ប៊ូតុង​ Play ដើម្បី​សាក​ល្បង​មើល​វីដេអូ​ដែល​អ្នក​ចង់​មើល ៕​

 

រៀនប្រើ Shortcut នៅ​លើ Windows 8 Trackback

តើ ​ប្រិយមិត្ត​បាន​ស្គាល់​ និង​បាន​ប្រើប្រាស់ Windows 8 ហើយ​ឬ​នៅ? តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​កំណែប្រែ interface នៅ​លើ​នោះ? ជា​ការ​ពិត​ណាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ចេញ​ថ្មី Windows 8 របស់ Microsoft មាន​នេះ​បាន​ធ្វើ​កំណែប្រែ​មុខមាត់​ថ្មី​ជា​ច្រើន ជា​មួយ​មុខងារ​បន្ថែម​ថ្មី​មួយ​ចំនួន​នៅ​លើ​នោះ​ទៀត​ផង។ ទើប​តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​មក​ថា ខ្លួន​បាន​លក់ license windows 8 នេះ​ដាច់​អស់ ៤០លាន license ដោយ​ចំណាយ​រយៈពេល ១ខែ
​ ដើម្បី​ដំណើរការ​មុខងារ​ណា​មួយ​ឲ្យ​មក​បាន​លឿន​នោះ​គេ​ក៏​អាច​ប្រើ shortcut ជំនួយ​ផង​ដែរ ក្នុងនោះជឿថាប្រិយមិត្តមួយចំនួន​ប្រហែល​ធ្លាប់​បាន​ស្គាល់ និង​ប្រើ​វា​រួច​មក​ហើយ។ ដើម្បី​ឲ្យ​រឹតតែ​ច្បាស់ សូម​តាមដាន និង​អនុវត្តន៍​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖

No comments:

Post a Comment